ដំណោះស្រាយអាជីវកម្ម

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ផ្តល់នូវដំណោះស្រាយអាជីវកម្ម និងសេវាកម្មដ៏សម្បូរបែប តាមរយៈផ្នែកអាជីវកម្មចំនួន ៩ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលបម្រើដល់វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត ។ល។ ក្រុមហ៊ុនប្តេជ្ញាចូលរួមជំរុញការអភិវឌ្ឍប្រទេសកម្បុជាប្រកបដោយចីរភាព តាមរយៈនវានុវត្តន៍ ឧត្តមភាពប្រតិបត្តិការ និងភាពជាដៃគូដែលអាចទុកចិត្តបាន។

ទំនាក់ទំនងក្រុមហ៊ុន

វិស័យយានយន្ត

ជាអ្នកនាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នូវរថយន្តគ្រួសារ ប្រភេទទេសចរណ៍ រថយន្តភីកអាប់ និងរថយន្តពាណិជ្ជកម្ម ព្រមទាំងផ្តល់សេវាកម្មតាមរយៈមជ្ឈមណ្ឌលជួសជុល និងថែទាំ ដែលមានការអនុញ្ញាត និងផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធត្រឹមត្រូវ។


Ford Jeep  RAM 

Peugeot Changan 

Deepal Mercedes-Benz

ដំណោះស្រាយក្នុងឃ្លាំង

មានផ្គត់ផ្គង់នូវឧបករណ៍លើកដាក់ទំនិញ ឧបករណ៍សម្អាត និងប្រព័ន្ធតេស្តអគ្គិសនី សម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញ និងវិស័យសេវាកម្មសាធារណៈ។ល។​


TCM Hako SATA 

Megger Hoa Long 

Haulotte Mashing

គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រធុនធ្ងន់

ផ្តល់ជូននូវគ្រឿងចក្រធុនធ្ងន់​ រថយន្តដឹកជញ្ជូនទំនិញ និងគ្រឿងយន្តកសិកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ព្រមទាំងមានក្រុមការងារបច្ចេកទេសចល័តគាំទ្រទូទាំងប្រទេស។

JCB John Deere FUSO 

AJAX

សេវាភតិសន្យាហិរញ្ញវត្ថុ

ជាក្រុមហ៊ុនឯកទេសផ្នែកហិរញ្ញប្បទានទ្រព្យសកម្ម ដែលមានបទពិសោធជិត ២០ ឆ្នាំ ដោយផ្តល់នូវដំណោះស្រាយហិរញ្ញប្បទានជួលសម្រាប់រថយន្ត និងទ្រព្យសកម្មដែលគាំទ្រដល់ផលិតកម្ម និងអាជីវកម្មផ្សេងៗ ក្នុងនាមជាដៃគូហិរញ្ញប្បទានដែលអាចទុកចិត្តបានរបស់ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.។

សេវាកម្មជួលរថយន្ត និងឧបករណ៍

ក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយចល័តភាពឈានមុខគេនៅកម្ពុជា ដោយផ្តល់នូវសេវាកម្មជួលរថយន្ត ហិរញ្ញប្បទានជួល និងគ្រប់គ្រងយានយន្តសម្រាប់ស្ថាប័ន និងអាជីវកម្ម។ ក្នុងនាមជាអ្នកទទួលសិទ្ធិប្រតិបត្តិការម៉ាកល្បីលំដាប់អន្តរជាតិ Avis និង Budget Cambodia ក្រុមហ៊ុន អេ.វី.អ ផ្តល់នូវដំណោះស្រាយចល័តភាពតាមស្តង់ដាអន្តរជាតិ សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងវិស័យផ្សេងៗ។ 

ដៃគូអាជីវកម្ម

ដៃគូអាជីវកម្ម និងម៉ាកយីហោល្បីៗ

ភាពជាដៃគូរបស់ក្រុមហ៊ុន អ​​ អិម អេ ខេមបូឌា ជាមួយម៉ាកល្បីល្បាញលំដាប់ពិភពលោក ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ អង្គការអន្តរជាតិ និងអាជីវកម្មឈានមុខនានា បានអនុញ្ញាតឱ្យយើងផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។