ការណែនាំអំពីការថែទាំ និងសុវត្ថិភាពសំខាន់ៗក្នុងរដូវក្តៅ

ម៉ាស៊ីនត្រជាក់(A/C):

  • សាកល្បងប្រព័ន្ធម៉ាស៊ីនត្រជាក់នៅដើមរដូវកាល និងដំណើរការភាពត្រជាក់របស់ម៉ាស៊ីនត្រជាក់
  • បើចាំបាច់ សម្អាតប្រព័ន្ធផ្នែកខាងក្នុង និងខាងក្រៅនៅមជ្ឈមណ្ឌលជួសជុងដែលមានជំនាញច្បាស់លាស់
  • ត្រូវប្រាកដថាតម្រងម៉ាស៊ីនត្រជាក់មានសភាពស្អាត

ប្រព័ន្ធកាត់បញ្ចុះកម្ដៅ:

  • ពិនិត្យមើលកម្រិតទឹកស្អំឲបានទៀងទាត់
  • ពិនិត្យទុយោរបញ្ចូន សម្រាប់ការប្រេះ ការលេចធ្លាយ ឬហើម
  • ត្រូវប្រាកដថាធុងទឹកស្អំស្ថិតនៅស្ថានភាពស្អាត និងគ្មានកំទេចកំទី
  • ធ្វើការផ្លាស់ប្ដូទឹកស្អំម៉ាស៊ីនតាមកាលវិភាគ និងបំពេញបន្ថែមតាមការណែនាំរបស់រោងចក្រ

សំបកកង់:

  • កំដៅអាចបង្កើនសម្ពាធសំបកកង់ ដូច្នេះត្រូវពិនិត្យសម្ពាធសំបកកង់ឱ្យបានញឹកញាប់ជាពិសេសមុនពេលធ្វើដំណើរឆ្ងាយ។
  • ពិនិត្យសំបកកង់សម្រាប់សិក មុត និងការរហែក រួមទាំងការខូចខាតផ្នែកចំហៀងនៃកង់។
  • ធ្វើការតម្រង់កង់ និង ថ្លឹងកង់ត្រឹមត្រូវ។

អាគុយ:

  • កំដៅអាចបង្កឱ្យប៉ះពាល់ដល់អាស៊ីតអាគុយ ដែលនាំឱ្យអាគុយខូចមុនអាយុកាល
  • ពិនិត្យក្បាលអាគុយសម្រាប់មើលថាមានការកើតស្នឹម ច្រេះដែររឺទេ ធ្វើការសម្អាតវាបើចាំបាច់
  • សូមធ្វើការតេស្តអាគុយ ដើម្បីធានាថាវាស្ថិតក្នុងស្ថានភាពល្អ។

ហ្វ្រាំង:

  • ប្រព័ន្ធហ្រ្វាំងដំណើរការខ្លាំងក្នុងអាកាសធាតុក្តៅ
  • ពិនិត្យកម្រិតនៃស្បែកហ្វ្រាំង តាំបួរ និងកម្រិតប្រេងហ្វ្រាំង
  • ត្រូវប្រាកដថាមុខងារហ្វ្រាំងដៃរថយន្តដំណើរការត្រឹមត្រូវ

ជៀសវាងកន្លែងកំដៅខ្លាំង: 

  • បើអាច ជៀសវាងការបើកបរក្នុងអំឡុងពេលថ្ងៃដែលក្តៅខ្លាំង
  • តាមដានកម្រិតសីតុណ្ហភាពរថយន្តរបស់អ្នកអោយបានទៀងទាត់
  • ប្រើកម្រាលការពារកំដៅថ្ងៃ ដើម្បីការពារផ្ទៃតាប្លូ និងកៅអីពីកំដៅខ្លាំង

ការយកចិត្តទុកដាក់បន្ថែមក្នុងអំឡុងពេលប្រើប្រាស់រថយន្តក្នុងរដូវវស្សា និងការត្រួតពិនិត្យសំខាន់ៗ