
ម៉ាស៊ីនត្រជាក់(A/C):
- សាកល្បងប្រព័ន្ធម៉ាស៊ីនត្រជាក់នៅដើមរដូវកាល និងដំណើរការភាពត្រជាក់របស់ម៉ាស៊ីនត្រជាក់
- បើចាំបាច់ សម្អាតប្រព័ន្ធផ្នែកខាងក្នុង និងខាងក្រៅនៅមជ្ឈមណ្ឌលជួសជុងដែលមានជំនាញច្បាស់លាស់
- ត្រូវប្រាកដថាតម្រងម៉ាស៊ីនត្រជាក់មានសភាពស្អាត
ប្រព័ន្ធកាត់បញ្ចុះកម្ដៅ:
- ពិនិត្យមើលកម្រិតទឹកស្អំឲបានទៀងទាត់
- ពិនិត្យទុយោរបញ្ចូន សម្រាប់ការប្រេះ ការលេចធ្លាយ ឬហើម
- ត្រូវប្រាកដថាធុងទឹកស្អំស្ថិតនៅស្ថានភាពស្អាត និងគ្មានកំទេចកំទី
- ធ្វើការផ្លាស់ប្ដូទឹកស្អំម៉ាស៊ីនតាមកាលវិភាគ និងបំពេញបន្ថែមតាមការណែនាំរបស់រោងចក្រ
សំបកកង់:
- កំដៅអាចបង្កើនសម្ពាធសំបកកង់ ដូច្នេះត្រូវពិនិត្យសម្ពាធសំបកកង់ឱ្យបានញឹកញាប់ជាពិសេសមុនពេលធ្វើដំណើរឆ្ងាយ។
- ពិនិត្យសំបកកង់សម្រាប់សិក មុត និងការរហែក រួមទាំងការខូចខាតផ្នែកចំហៀងនៃកង់។
- ធ្វើការតម្រង់កង់ និង ថ្លឹងកង់ត្រឹមត្រូវ។
អាគុយ:
- កំដៅអាចបង្កឱ្យប៉ះពាល់ដល់អាស៊ីតអាគុយ ដែលនាំឱ្យអាគុយខូចមុនអាយុកាល
- ពិនិត្យក្បាលអាគុយសម្រាប់មើលថាមានការកើតស្នឹម ច្រេះដែររឺទេ ធ្វើការសម្អាតវាបើចាំបាច់
- សូមធ្វើការតេស្តអាគុយ ដើម្បីធានាថាវាស្ថិតក្នុងស្ថានភាពល្អ។
ហ្វ្រាំង:
- ប្រព័ន្ធហ្រ្វាំងដំណើរការខ្លាំងក្នុងអាកាសធាតុក្តៅ
- ពិនិត្យកម្រិតនៃស្បែកហ្វ្រាំង តាំបួរ និងកម្រិតប្រេងហ្វ្រាំង
- ត្រូវប្រាកដថាមុខងារហ្វ្រាំងដៃរថយន្តដំណើរការត្រឹមត្រូវ
ជៀសវាងកន្លែងកំដៅខ្លាំង:
- បើអាច ជៀសវាងការបើកបរក្នុងអំឡុងពេលថ្ងៃដែលក្តៅខ្លាំង
- តាមដានកម្រិតសីតុណ្ហភាពរថយន្តរបស់អ្នកអោយបានទៀងទាត់
- ប្រើកម្រាលការពារកំដៅថ្ងៃ ដើម្បីការពារផ្ទៃតាប្លូ និងកៅអីពីកំដៅខ្លាំង