ការថែទាំអាគុយ

ត្រួតពិនិត្យទៅលើក្បាលអាគុយ: អាស៊ីតរបស់អាគុយអាចបង្កើតផ្លូវចរន្តឆ្លង បើសិនជាក្បាលអាគុយមានស្នឹម នោះនិងអាចបណ្ដាលឱ្យអាគុយសាកមិនបានល្អក៍ថាបាន

ចាប់ដំឡើងនឹងរឹតអាគុយឲបានល្អ: ការដាកើ ឬរឹតក្បាលអាគុយមិនត្រឹមត្រូវអាចធ្វើឲមានសភាពរំញ័រ និងអាចប៉ៈពាល់ផ្នែកសមាសភាពខាងក្នុងនៃអាគុយ

បញ្ឆេះដំណើរការម៉ាស៊ីន ឬបើកបររថយន្តអោយបានទៀងទាត់: អាគុយអាចនឹងលែងសាកបើសិនជារថយន្តរបស់អ្នកចតនៅរយៈពេលយូរ។ដូច្នេះការបញ្ឆេះមាស៊ីន ឬព្យាយាមប្រើប្រាស់រថយន្តញឹកញាប់ នោះវានឹងជួយឲអាគុយរបស់អ្នកមានសុពុលភាពកាន់តែប្រសើរ។

កាត់បន្ថយការប្រើចរន្តអគ្គិសនី: បិទកុងតាក់ភ្លើង និងគ្រឿងអេឡិចត្រូនិចដែលបានបំពាក់ទាំងអស់នៅពេលពន្លត់ម៉ាស៊ីន។

គ្រឿងបំពាក់បន្ថែម: ការបំពាក់គ្រឿងអគ្គីសនី ឬអេឡិចត្រូនិចខាងក្រៅដែលមិនត្រឹមត្រូវអាចប៉ះពាល់ដល់អាគុយ និងការសាករបស់អាគុយ។

សីតុណ្ហភាពជាក់ស្ដែង: កម្រិតសីតុណ្ហភាពខ្លាំង (ទាំងក្តៅ និងត្រជាក់) អាចជះឥទ្ធិពលដែលបណ្ដាលឲមានផលប៉ះពាល់ដល់អាយុកាលរបស់អាគុយ។ ជាការល្អ សូមចតរថយន្ដនៅកន្លែងដែលមានម្លប់។

វិធីថែរក្សារថយន្តរបស់លោកអ្នកឲ្យបានស្អាត​ នឹងមានរបៀប