គន្លឹះខ្លីៗក្នុងការថែទាំរថយន្ត

រថយន្តដែលប្រើប្រាស់យូរ មានសភាពចាស់ជារឿងធម្មតានោះទេ ប៉ុន្តែយើងមានគន្លឹះខ្លីៗងាយៗដែលអាចរក្សារថយន្តឲ្យនៅថ្មី ទោះជាប្រើប្រាស់រយៈពេលយូរក៏ដោយ

ដើម្បីរក្សាផ្នែកខាងក្រៅរថយន្តឲ្យស្រស់ស្អាត អ្នកត្រូវសំអាតរថយន្តឲ្យបានទៀតទាត់ ដើម្បីកំចាត់ស្នឹម ធូលីដីដែលអាចធ្វើឲ្យខូចថ្នាំរថយន្ត តែត្រូវចាំថាមិនត្រូវទុករថយន្តដែលទើបនឹងលាងហើយនៅក្រោមកំដៅថ្ងៃនោះទេ ព្រោះវាអាចនឹងបន្សល់ទុកនូវស្នាមទឹក ឬស្នាមសាប៊ូនៅពេលរថយន្តស្ងួត។ បន្ទាប់ពីរថយន្តស្ងួតហើយ អ្នកអាចប្រើ Wax មកលាបលើផ្នែកខាងក្រៅរថយន្ត ដើម្បីការពារថ្នាំរថយន្ត

សម្រាប់ផ្លិតទឹកវិញ អ្នកគួរប្ដូរវាចេញ រយៈពេលមួយឆ្នាំម្តង ប្រសិនបើវាចាប់ផ្តើមបញេ្ចញសម្លេងកកិតនៅពេលបក់ ឬបក់ទឹកមិនស្អាត អ្នកត្រូវប្តូរវាចេញភ្លាម។ នៅពេលទឹកបាញលាងកញ្ចក់ខាងមុខអស់ អ្នកមិនត្រូវចាក់ទឹកសាប៊ូធម្មតាជំនួសនោះទេ ព្រោះទឹកសាប៊ូធម្មតាអាចនឹងធ្វើឲ្យខូចថ្នាំរថយន្តបាន

ដើម្បីថែរក្សាម៉ាស៊ីនរថយន្ត អ្នកត្រូវប្ដូរប្រេង និងតម្រង់ប្រេងដោយជាងដែលមានជំនាញច្បាស់លាស់ឲ្យបានទៀងទាត់ទៅតាមការណាត់។ ម្យ៉ាងទៀតសម្រាប់ធុងទឹក អ្នកត្រូវប្រើប្រភេទទឹកដែលមានគុណភាពល្អ ដើម្បីការពារម៉ាស៊ីនឡើងកំដៅខ្លាំង

យើងក៏សូមផ្ដល់យោបល់ឲ្យអ្នកឧស្សាហ៍ដើរពិនិត្យជុំវិញរថយន្ត ជាពិសេសចង្កៀង និងភ្លើងស៊ីញ៉ូផ្នែកខាងក្រោយ ថាវាដំណើរការប្រក្រតីដែរ ឬទេ និងឲ្យជាងដែលមានជំនាញច្បាស់លាស់ពិនិត្យកង់រថយន្តឲ្យបានទៀងទាត់។ ប៉ុន្តែ រថយន្ត Ford ទាំងអស់មិនដូចគ្នានោះទេ ដូចនេះអ្នកអាចអានសៀវភៅព៌តមានលំអិតរបស់រថយន្តដែលមានភ្ជាប់មកជាមួយរថយន្ត ឬអ្នកអាចសាកសួរព៌តមាននៅកន្លែងដែលអ្នកទិញរថយន្តផ្ទាល់ តើអ្នកគួរប្ដូរប្រេងម៉ាស៊ីននៅពេលណា ឬពេលណាអ្នកគួរប្ដូររថយន្តថ្មី

គន្លឹះសំខាន់ជាងគេគឺ អ្នកគួរទៅកាន់មជ្ឈមណ្ឌលសេវាថែទាំរថយន្ត Ford ដែលផ្ដល់នូវសេវាកម្មដ៏មានទំនុកចិត្តដល់អតិជន ជាមួយនឹងតម្លៃសមរម្យ អ្នកអាចធ្វើការកក់សេវាកម្ម និងណាត់ជួបជាមួយជាងដែលមានជំនាញពិតប្រាកដ និងយល់ច្បាស់អំពីរថយន្ត Ford។ មកទទួលយកអត្ថប្រយោជន៍ទាំងនេះដោយគ្រាន់តែធ្វើការទាក់ទងមកកាន់ក្រុមហ៊ុន Ford ផ្ទាល់។ យើងនៅទីនេះដើម្បីជួយដោះស្រាយរាល់បញ្ហារបស់លោកអ្នក

គន្លឹះក្នុងការថែទាំហ្វ្រាំងរថយន្ត