
ការផ្លាស់ប្ដូរហ្វ្រាំងឲ្យបានទៀងទាត់នឹងធ្វើឲ្យអ្នកមានទំនុកចិត្តនៅពេលបើកបរ។ ប៉ុន្តែ តើអ្នកអាចដឹងដោយរបៀបណាថាហ្វ្រាំងរថយន្តអ្នកខូច?
វិធីដែលល្អបំផុតគឺយករថយន្តរបស់អ្នកទៅត្រួតពិនិត្យនៅមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ឲ្យបានទៀងទាត់។
ក្រៅពីនេះអ្នកក៍អាចរកមើលសញ្ញា ឬសម្លេងចម្លែកនៅពេលអ្នកកំពុងបើកបរផងដែរ។ តើអ្នកមានលឺសម្លេងរំខានអ្វីដែរឬទេ? នៅពេលកំពុងបើកបរ តើចង្កូតរថយន្តអ្នកមានសភាពញ័រដែរឬទេ? ប្រសិនបើអ្នកប្រទះឃើញសញ្ញាទាំងអស់នេះ បញ្ចាក់ថារថយន្តអ្នកដល់ពេលដែលត្រូវប្ដូរស្បែកហ្វ្រាំងចេញហើយ។ ក្នុងករណីនេះ យើងសូមណែនាំឲ្យអ្នកប្រញាប់ធ្វើការណាត់ជួបដើម្បីធ្វើការត្រួតពិនិត្យរថយន្ត។
ហ្វ្រាំងរថយន្តតែងតែខូចឬសឹករិចរិលបន្ទាប់ពីការប្រើប្រាស់មួយរយៈ ក៏ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់ល្អក្នុងការបើកបរ ហ្វ្រាំងរថយន្តអ្នកអាចប្រើប្រាស់បានរយៈពេលយូរ។ ហេតុនេះហើយ ចូរថែទាំងហ្វ្រាំងរថយន្តអ្នកដោយ:
- នៅពេលឈប់សូមកុំចាប់ហ្វ្រាំងបន្ទាន់ភ្លាមៗប្រសិនបើអាច
- ចូររក្សាគម្លាតសុវត្ថិភាពរវាងរថយន្តអ្នកនិងរថយន្តខាងមុខ ដើម្បីជៀសវាងការចាប់ហ្វ្រាំងបន្ទាន់នៅពេលមានឧបសគ្គមកពីខាងមុខ ប្រសិនបើអ្នកឧស្សាហ៍ចាប់ហ្វ្រាំងបន្ទាន់បែបនេះ ហ្វ្រាំងរថយន្តអ្នកនឹងឆាប់ខូច
- លើសពីនេះទៅទៀត អ្នកអាចពិនិត្យមើលសញ្ញា "!" ដែលលោតនៅលើកុងទ័ររថយន្ត។សញ្ញានេះនឹងលោតឡើងនៅពេលអ្នកដាក់ហ្វ្រាំងដៃ ក៏ប៉ុន្តែប្រសិនសញ្ញានេ នៅតែលោតឡើងក្រោយអ្នកដោះហ្វ្រាំងដៃ បញ្ជាក់ឲ្យឃើញថាហ្វ្រាំងអ្នកកំពុងតែមានបញ្ហាហើយ
បើអ្នកចង់ឲ្យកាន់តែមានទំនុកចិត្ត អ្នកអាចទៅកាន់មជ្ឈមណ្ឌលជួសជុលរថយន្ត Ford ដើម្បីធ្វើការពិនិត្យហ្វ្រាំងរថយន្ត។ នៅពេលដែលអ្នកជំនាញពិនិត្យហ្វ្រាំងរថយន្ត តើគាត់ពិនិត្យទៅលើចំណុចណាខ្លះ?
- ដំបូង គាត់នឹងពិនិត្យស្បែកហ្វ្រាំង ប្រសិនបើស្បែកហ្វ្រាំងមានលក្ខណៈស្ដើង នេះបញ្ជាក់ថាអ្នកដល់ពេលត្រូវផ្លាស់ប្ដូរវាហើយ
- គាត់ក៏នឹងពិនិត្យឌីសហ្វ្រាំង ដើម្បីរកមើល ស្នាមកោស ឆ្កូត ប្រេះស្រាំ និងវៀច
ការពិនិត្យហ្វ្រាំងទៀងទាត់គឺជាវីធីល្អបំផុតដើម្បីអោយដឹងថាស្បែកហ្វ្រាំងរបស់អ្នកសឹកអស់ហើយរឺនៅ។ ដូច្នេះដើម្បីសុវត្ថិភាព អ្នកគួរធ្វើការណាត់ជួបជាមួយអ្នកជំនាញដែលយល់ច្បាស់ពីរថយន្ត Ford។