ការថែទាំសំបកកង់

ការបញ្ចូលសម្ពាធខ្យល់ឲបានត្រឹមត្រូវ:

សម្ពាធខ្យល់សំបកកង់ដែលត្រឹមត្រូវធានាបាននូវការថែទាំល្អបំផុត ការពិនិត្យសម្ពាធសំបកកង់ឱ្យបានញឹកញាប់ និងមុនពេលធ្វើដំណើរឆ្ងាយ ឬផ្ទុកបន្ទុកធ្ងន់

ចំណាំ៖ ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ (TPMS) មានសារះសំខាន់ ប៉ុន្តែការត្រួតពិនិត្យដោយផ្ទាល់នៅតែត្រូវបានណែនាំ។ 

ការត្រឡប់សំបកកង់:

ការត្រឡប់សំបកកង់ជាទៀងទាត់អាចជួយដល់គុណភាពសំណឹកសំបកកង់ និង ជួយឲសំបកកង់ប្រើប្រាស់បានយូរ

ការតម្រង់កង់:

ការតម្រង់កង់ជាទៀងទាត់គឺធ្វើឱ្យកង់រថយន្តមានសមាមាត្រត្រឹមត្រូវជាមួយនឹងផ្លូវ ការពារបញ្ហាការស៊ីមិនស្មើគ្នា និងការពារឲរថយន្តរបស់អ្នកអាចជៀសវាងពីការទាញទៅម្ខាងៗនៅពេលកំពុងធ្វើដំណើរ និងធ្វើឲដៃចង្កូតនៅចំកណ្តាលបានល្អ

ការថ្លឹងកង់

ការថ្លឹងកង់ទៀងទាត់អាចជួយការពារដល់ការរំញ័រ និងជួយឱ្យការជិះរលូនល្អ ជៀសវាងការញ័រ ឬ ញាក់នៅលើចង្កូត និងកៅអី

កាត់បន្ថយការដឹកលើសកំណត់: សូមពិនិត្យមើលសៀវភៅនែណាំរថយន្តរបស់អ្នកសម្រាប់ដែនកំណត់ផ្ទុក

កម្រិតសម្ពាធកង់: សូមពិនិត្យជាមួយសៀវភៅណែនាំរបស់អ្នកសម្រាប់ការណែនាំជាក់លាក់ ឬពិគ្រោះជាមួយក្រុមហ៊ុនចែកចាយ

គន្លឹះខ្លីៗក្នុងការថែទាំរថយន្ត