សេវាកម្មរបស់មជ្ឈមណ្ឌលជួសជុលរថយន្តFord



Maintenance Service

បន្ទាប់ពីធ្វើការប្រគល់រថយន្តជូនអតិថិជនរួច នៅពេលរថយន្តប្រើបាន ១០០០ គីឡូម៉ែត្រ ក្រុមការងារនៃផ្នែកសេវាកម្ម នឹងធ្វើការទំនាក់ទំនងទៅអតិថិជនទាំងអស់ ក្នុងការយករថយន្តមកត្រួតពិនិត្យជាលក្ខណៈទូទៅដោយឥតគិតថ្លៃ ។ បន្ទាប់មក អតិថិជនត្រូវគោរពតាមកាលវិភាគនៃការត្រួតពិនិត្យនិងដំហែទាំរថយន្តដូចខាងក្រោម:


1. សម្រាប់រថយន្តស៊េរីក្រោមឆ្នាំ ២០១៥:

- ពេលរថយន្តប្រើបាន ៥០០០ គីឡូម៉ែត្រ:

  • ប្រេងម៉ាស៊ីន
  • តម្រងប្រេងម៉ាស៊ីន

- ពេលរថយន្តប្រើបាន ១០ ០០០ គីឡូម៉ែត្រ:

  • ប្រេងម៉ាស៊ីន
  • តម្រងប្រេងម៉ាស៊ីន
  • សំបុកខ្យល់

- ពេលរថយន្តប្រើបាន ១៥ ០០០ គីឡូម៉ែត្រ:

  • ប្រេងម៉ាស៊ីន
  • តម្រងប្រេងម៉ាស៊ីន
  • តម្រងប្រេងឥន្ធនៈ

- ពេលរថយន្តប្រើបាន ២០ ០០០ គីឡូម៉ែត្រ:

  • ប្រេងម៉ាស៊ីន
  • តម្រងប្រេងម៉ាស៊ីន
  • សំបុកខ្យល់

បញ្ចាក់: សេវាកម្មថែទាំរថយន្តដោយឥតគិតថ្លៃនិងត្រូវបញ្ចប់ នៅពេលរថយន្តប្រើបាន២០ ០០០ គីឡូម៉ែត្រ។ នៅពេលរថយន្តត្រូវបានប្រើប្រាស់ចាប់ពី ២៥ ០០០គីឡូម៉ែត្រឡើងទៅ អតិថិជននឹងតម្រូវអោយបង់ថ្លៃសេវាកម្មដូចធម្មតា។

- ពេលរថយន្តប្រើបាន ៣០ ០០០ គីឡូម៉ែត្រ(អតិថិជនជាអ្នកទទួលរ៉ាប់រងថ្លៃសេវាកម្មនិងគ្រឿងបន្លាស់):

  • ប្រេងម៉ាស៊ីន
  • តម្រងប្រេងម៉ាស៊ីន
  • សំបុកខ្យល់
  • តម្រងប្រេងឥន្ធនៈ
  • ប្រេងប្រអប់លេខ
  • ប្រេងហ្រ្វាំង
  • ប្រេងចង្កូត
  • ទឹកស្អំម៉ាស៊ីន
  • ប្រេងប្រអប់លេខអូតូ
  • ប្រេងប៉ុងមុខ
  • ប្រេងប៉ុងក្រោយ
  • តម្រងម៉ាស៊ីនត្រជាក់

2. សម្រាប់រថយន្តស៊េរីឆ្នាំ ២០១៦ឡើងទៅ:

- ពេលរថយន្តប្រើបាន១០,០០០ គីឡូម៉ែត្រឬ ៦ខែ(មួយណាដល់មុន)សេវាកម្ម A :

  • ប្រេងម៉ាស៊ីន
  • តម្រងប្រេងម៉ាស៊ីន
  • តម្រងប្រេងឥន្ធនៈ
  • សំបុកខ្យល់

បញ្ចាក់: សេវាកម្មថែទាំរថយន្តដោយឥតគិតថ្លៃនិងត្រូវបញ្ចប់ នៅពេលរថយន្តប្រើបាន២០ ០០០ គីឡូម៉ែត្រ។ នៅពេលរថយន្តត្រូវបានប្រើប្រាស់ចាប់ពី ៣០ ០០០គីឡូម៉ែត្រឡើងទៅ អតិថិជននឹងតម្រូវអោយបង់ថ្លៃសេវាកម្មដូចធម្មតា។

- ពេលរថយន្តប្រើបាន៤០,០០០ គីឡូម៉ែត្រឬ ២៤ខែ(មួយណាដល់មុន)សេវាកម្ម B :

  • ប្រេងម៉ាស៊ីន
  • តម្រងប្រេងម៉ាស៊ីន
  • សំបុកខ្យល់
  • តម្រងប្រេងឥន្ធនៈ
  • ប្រេងប្រអប់លេខ
  • ប្រេងហ្រ្វាំង
  • ទឹកស្អំម៉ាស៊ីន
  • ប្រេងប្រអប់លេខអូតូ
  • ប្រេងប៉ុងមុខ
  • ប្រេងប៉ុងក្រោយ
  • តម្រងម៉ាស៊ីនត្រជាក់

មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane