ការថែទាំរថយន្តរបស់អ្នកឱ្យត្រជាក់ (គន្លឹះម៉ាស៊ីនត្រជាក់)

តម្រងខ្យល់ម៉ាស៊ីនត្រជាក់: ពិនិត្យតម្រងខ្យល់ម៉ាស៊ីនត្រជាក់ឱ្យបានទៀងទាត់ ហើយផ្លាស់ប្ដូរវាប្រសិនបើចាំបាច់ ឬធ្វើតាមការណែនាំនៅក្នុងសៀវភៅណែនាំរបស់រថយន្តអ្នក។ តម្រងកខ្វក់អាចបង្កឲ្យស្ទះផ្លូវលំហូរខ្យល់ និងធ្វើឱ្យម៉ាស៊ីនត្រជាក់របស់អ្នកធ្វើការមិនបានល្អ និងប្រសិទ្ធភាពចុះខ្សោយ

សារធាតុហ្គាស: ត្រូវត្រួតពិនិត្យបរិមាណហ្គាសជាប្រចាំដោយអ្នកបច្ចេកទេសដែលមានបទពិសោធ៍និងជំនាញគ្រប់គ្រាន់។ប្រសិនបើបរិមាណហ្គាសទាបវានឹងបណ្ដាលអោយដំណើរការត្រជាក់ចុះខ្សោយផងដែល

ការត្រួតពិនិត្យប្រព័ន្ធត្រជាក់: សូមទៅទទួលការត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកជាប្រចាំ ដើម្បីដឹងពីសភាពជាក់ស្ដែង ការលេចធ្លាយ គ្រឿងបង្គុំដែលមានបញ្ហា និង ដំណើរការមិនប្រក្រតីណាមួយ

ប្រើប្រាស់ម៉ូតខ្យល់ខាងក្នុង: រក្សាកុងតាក់ម៉ូតខ្យល់ខាងក្នុង ខ្យល់ខាងក្នុងជាខ្យល់រួចជាស្រេច វាអាចកាត់បន្ថយបន្ទុកទៅលើប្រព័ន្ធដំណើរការម៉ាស៊ីនត្រជាក់។ អាចបិទដំណើរការប្រព័ន្ធខ្យល់ខាងក្នុង ក្នុងលក្ខណមានក្លិនមិនល្អក្នុងកប៊ីន បារី ជាដើម

លៃតម្រូវរន្ធខ្យល់: លៃតម្រូវលំហូរខ្យល់ឆ្ពោះទៅរកអ្នកដើម្បីទទួលបានភាពត្រជាក់បានល្

ការចតឲ្យបានសមប្រកប: បើសិនជាអាចសូមចតនៅកន្លែងដែលមានម្លប់ ដើម្បីកាត់បន្ថយការឡើងកំដៅក្នុងរថយន្តរបស់អ្នក

បើកដំណើរការម៉ាស៊ីនត្រជាក់ទៀងទាត់: សូម្បីតែនៅក្នុងខែដែលត្រជាក់ខ្លាំងក៏ដោយ សូមបើកដំណើរការម៉ាស៊ីនត្រជាក់របស់អ្នកម្តងម្កាល ដើម្បីរក្សាប្រព័ន្ធរំអិល និងការពារប្រព័ន្ធមាស៊ីនត្រជាក់កុំឱ្យស្ងួត ឬកកស្ទះ

កាត់បន្ថយការដឹកលើសកំណត់: កុំផ្ទុកយានជំនិះរបស់អ្នកលើសទម្ងន់ ព្រោះវាអាចធ្វើឲ្យម៉ាស៊ីនដំណើរការខ្លាំង និងកាត់បន្ថយប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់

សម្អាតផ្នែកខាងក្នុងឲ្យយស្អាត: បើផ្នែកខាងក្នុងស្អាតជួយការពារធូលី និងកំទេចកំទីពីការស្ទះរន្ធខ្យល់ និងប៉ះពាល់ដល់លំហូរខ្យល់

មជ្ឈមណ្ឌលជួសជុលរថយន្តFord