ការយកចិត្តទុកដាក់បន្ថែមក្នុងអំឡុងពេលប្រើប្រាស់រថយន្តក្នុងរដូវវស្សា និងការត្រួតពិនិត្យសំខាន់ៗ

សំបកកង់:

  • ពិនិត្យនូវជម្រៅនិងកម្រាស់សំបកគឺជាចំណុចល្អបំផុត។ សំបកកង់ដែលមានសភាមសឹកអាចបង្កឲ្យមានហានិភ័យនៃការរអិល និងរអិលយ៉ាងខ្លាំង
  • កំណត់កម្រិតសម្ពាធកង់រថយន្តឱ្យបានត្រឹមត្រូវ  
  • ទទួលការត្រួតពិនិត្យដើម្បីស្វែងរកកំហូចបច្ចេកទេសណាមួយឲបានជាប្រចាំ

ប្រព័ន្ធហ្វ្រាំង:

  • ពិនិត្យកម្រិតនៃស្បែកហ្វ្រាំង តាំបួរ និងកម្រិតប្រេងហ្វ្រាំង
  • ត្រូវប្រាកដថាហ្វ្រាំងដំណើរការប្រកបដោយប្រសិទ្ធភាព ដោយសាររយះចម្ងាយនៃការឈប់នឹងកើនឡើងក្នុងស្ថានភាពសើម
  • បន្ទាប់ពីបើកបរឆ្លងកាត់តំបន់លិចទឹក សូមប្រើហ្រ្វាំងថ្នមៗ ដើម្បីសម្អាតទឹក និងធ្វើអោយប្រសិទ្ធភាពហ្វ្រាំងកើនឡើងវិញ

ផ្លិតទឹក និង កញ្ចក់:

  • ផ្លាស់ប្ដូរផ្លិតទឹកដែលអស់សុពុលភាមដើម្បីឱ្យបក់សម្អាតឃើញច្បាស់
  • បំពេញទឹកបាញ់កញ្ចក់ឲពេញ
  • ត្រូវប្រាកដថាមុខងារសម្រាប់បំបាត់អ័ព្ទដំណើរការត្រឹមត្រូវ
  • ឧស្សាហ៍លាងសម្អាតកញ្ចក់

ប្រព័ន្ធភ្លើង:

  • ពិនិត្យមើលថាប្រព័ន្ធភ្លើងទាំងអស់ (ភ្លើងបំភ្លឺផ្នែកខាងមុខ/ក្រោយ នឹងស៊ីញ៉ូ) ដំណើរការត្រឹមត្រូវ
  • សម្អាតចង្គៀងមុខ ដើម្បីបង្កើនភាពមើលឃើញឲកាន់តែច្បាស់

 អាគុយ:

  • ពិនិត្យក្បាលអាគុយថាមានច្រេះនិងស្នឹមកើតឡើងឬអត់
  • ត្រូវប្រាកដថាអាគុយស្ថិតក្នុងស្ថានភាពល្អ ព្រោះសំណើមអាចប៉ះពាល់ដល់ដំណើរការរបស់វា

ល្បឿនកំណត់: 

  • បើកបរយឺតជាងធម្មតា ដោយសារលើផ្លូវសើមកាត់បន្ថយការអូសទាញ
  • បង្កើនរយះចម្ងាយគម្លាត:
  • នៅចម្ងាយឲឆ្ងាយពីរថយន្តដែលនៅខាងមុខអ្នក

ជៀសវាងចលនាបត់បែនភ្លាមៗ:  

  • បង្កើនការគ្រប់គ្រងការកាច់ចង្កូត ជាន់ហ្វ្រាំង និងឈ្នាន់បង្កើនល្បឿនឲលឿនដើម្បីការពារការរអិល

ជៀសវាងការបើកបរកាត់ទឹកជ្រៅ:

  • បើសិនជាអាច ជៀសវាងការបើកបរឆ្លងកាត់កន្លែងដែលមានភក់ជ្រៅ ឬតំបន់លិចទឹក។ បើចាំបាច់ ត្រូវទៅមុខយឺតៗ និងប្រយ័ត្នប្រយែង

គន្លឹះនៃការថែទាំរថយន្ត