
ការបើកបរដោយរលូន: គោលបំណងសម្រាប់ការគ្រប់គ្រងទៅលើឈ្នាន់បង្កើនល្បឿន ឈ្នាន់ហ្វ្រាំង និងដៃចង្កូតដោយរលូន។ នេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវផាសុខភាពជាងមុនសម្រាប់អ្នកដំណើរ និងកាត់បន្ថយការខូចខាតនៃគ្រឿងបង្គុំដែលងាយនឹងដាច់រហែក (កៅស៊ូ ជ័រទប់លំនឹងផ្សេងៗ)
ការគ្រប់គ្រងល្បឿនរបស់រថយន្ត: ប្រកាន់ខ្ជាប់នូវដែនកំណត់ល្បឿន និងធ្វើការលៃតម្រូវល្បឿនរបស់អ្នកទៅតាមស្ថានភាពផ្លូវ អាកាសធាតុ និងស្ថានភាពចរាចរណ៍លើផ្លូវ
រក្សាចម្ងាយសុវត្ថិភាព: រក្សាចម្ងាយដោយសុវត្ថិភាព ដែលអាចផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីឲអ្នកត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងស្ថានភាពដែលមិនបានរំពឹងទុក។ សូមបង្កើនចន្លោះចម្ងាយនៅពេលដែលអាកាសធាតុមិនប្រក្រតី
ត្រូវប្រយ័ត្នពីស្ធានភាពនៅជុំវិញ: តែងតែផ្តោតអារម្មណ៍ទៅលើស្ថានភាពនៅជុំវិញខ្លួនអ្នក ពិនិត្យកញ្ចក់ឱ្យបានញឹកញាប់ និងយកចិត្តទុកដាក់ចំពោះយានជំនិះផ្សេងទៀត អ្នកថ្មើរជើង និងអ្នកជិះកង់រឺម៉ូតូជាដើម
ភ្លើងផ្ដល់សញ្ញាគ្រោះថ្នាក់: បើកមុខងារផ្ដល់សញ្ញាគ្រោះថ្នាក់ប្រើសម្រាប់ស្ថានភាពណាមួយ ដូចជាការចាប់ហ្វ្រាំងភ្លាមៗដោយអ្នកបើកបរ អ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ឬការផ្លាស់ប្តូរស្ថានភាពចរាចរណ៍នៅតាមដងផ្លូវ ឬស្ថានភាពចាំបាច់ណាមួយ
ភ្លើងស៊ីញូ: ប្រើភ្លើងស៊ីញូរបស់អ្នកជាមុន ដើម្បីបង្ហាញពីចេតនារបស់អ្នកទៅកាន់អ្នកបើកបរផ្សេងទៀតដឹង និងត្រៀមលក្ខណៈជាស្រេច
ទុកទូរសព្ទរបស់ឲឆ្ងាយពីខ្លួន: កុំប្រើទូរសព្ទរបស់អ្នកពេលបើកបរ។ សូម្បីតែឧបករណ៍ Hand-Free ក៏អាចរំខានបានដែរ
រក្សាការប្រុងប្រយ័ត្ន: គេងឱ្យបានគ្រប់គ្រាន់មុនពេលបើកបរ និងសម្រាកនៅពេលចាំបាច់ ដើម្បីជៀសវាងការអស់កម្លាំង ជាពិសេសការបើកបរផ្លូវឆ្ងាយ
ស្ថានភាពផ្លូវ: ត្រូវប្រយ័ត្នអំពីស្ថានភាពផ្លូវ ដូចជា ផ្លូវជង្ហុក ផ្លូវរលាក់ ឬតំបន់ការដ្ឋានសំណង់ ហើយបត់បែនការបើកបររបស់អ្នកតាមកាលៈទេសឱ្យសមស្រប