
ការគ្រប់គ្រង់ឈ្នាន់បង្កើនល្បឿនដោយថ្នមៗ: កាត់បន្ថយការជាន់ឈ្នាន់បង្កើនល្បឿនដោយបង្ខំ និងការជាន់ឈ្នាន់ហ្វ្រាំងខ្លាំងៗ
ការរក្សាល្បឿនថេរ: ព្យាយាមរក្សាល្បឿនឱ្យបានជាប់លាប់ ជៀសវាងការផ្លាស់ប្តូរល្បឿនញឹកញាប់ & ប្រសិនជាអាច សូមប្រើប្រាស់នូវមុខងារកំណត់ល្បឿនពេលបើកបរ (Cruise Control) នៅលើផ្លូវហាយវេ
ជៀសវាងការប្រើល្បឿនលឿន: ការបើកបរក្នុងល្បឿនលឿនបង្កើនការស៊ីប្រេងយ៉ាងខ្លាំង។ ប្រកាន់ខ្ជាប់នូវកម្រិតល្បឿនកំណត់ (Speed Limit) ហើយសូមប្រើប្រាស់នូវមុខងារសម្រាប់កំណត់ល្បឿនពេលបើកបរ (Cruise Control) នៅពេលដែលចាំបាច់
ការបន្ថយល្បឿនដោយសន្សឹមៗ: នៅពេលជិតដល់កន្លែងឈប់ ឬបន្ថយល្បឿន ចូរដកជើងចេញពីឈ្នាន់បង្កើនល្បឿន ហើយអនុញ្ញាតឱ្យរថយន្តទៅតាមដំណើរ។ វានឹងជួយសន្សំសំចៃប្រេង និងកាត់បន្ថយការសឹកទៅលើស្បែកហ្វ្រាំងរបស់អ្នក
ពិនិត្យសំបកកង់ឲបានត្រឹមត្រូវ: សំបកកង់ដែលបានបញ្ចូលខ្យល់ត្រឹមត្រូវ បង្កើននូវភាពធន់នឹងជួយដល់ការវិល និងកាត់បន្ថយការស៊ីប្រេង។ ពិនិត្យសម្ពាធកង់របស់អ្នកឱ្យបានទៀងទាត់ និងបញ្ចូលសម្ពាធខ្យល់វាទៅកម្រិតដែលបានណែនាំ
ការថែទាំជាប្រចាំ: ការថែទាំទៀងទាត់អាចបង្កើនសមាសភាពនូវការសន្សំសំចៃប្រេង
កុំបញ្ឆេះឡានចោល: ពន្លត់ម៉ាស៊ីនរបស់អ្នក នៅពេលដែលអ្នកឈប់លើសពី ១០ ទៅ ១៥ នាទី
កាត់បន្ថយការផ្ទុក: យករបស់ដែលមិនចាំបាច់ចេញពីរថយន្ដរបស់អ្នក ដើម្បីកាត់បន្ថយទម្ងន់ និងជួយសន្សំសំចៃប្រេង