ការអនុវត្តនៃការប្រើប្រាស់ចង្គូត

ប្រសិនបើអ្នកប្រើចង្កូតមិនបានត្រឹមត្រូវនោះទេ អ្នកក៏មិនអាចបើកបរដោយសុវត្ថិភាពបានដែរ ហេតុនេះហើយអ្នកគួរត្រួតពិនិត្យចង្កូតរថយន្តឲ្យបានទៀងទាត់ និងកាន់ចង្កូតឲ្យបានត្រឹមត្រូវនៅពេលបើកបរ។ ទាំងនេះជាគន្លឹះណែនាំអំពីរបៀបប្រើចង្កូតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពពេលបើកបរ។

ដើម្បីផាសុកភាព និងសុវត្ថិភាព អ្នកត្រូវសម្រួលទីតាំងកៅអីអ្នកបើកបរឲ្យបានត្រឹមត្រូវ។ បន្ទាប់មក កាច់គន្លឹះនៅខាងក្រោមចង្កូតចុះក្រោម ដើម្បីធ្វើការសម្រួលទីតាំងរបស់ចង្កូត។ អ្នកអាចកែតម្រូវទីតាំងចង្កូតទៅតាមអ្វីដែលអ្នកចង់បាន បន្ទាប់មក Lock ទីតាំងចង្កូតវិញ រួចកាន់ចង្កូតនៅត្រង់ទ្រនិចនាឡិកាលេខ 3 និងលេខ 9 ដោយបត់កែងដៃបន្តិច។

ពេលបើកបរ គួរជៀសវាងទម្លាប់អាក្រក់ទាំងឡាយដូចជា មិនត្រូវទុកឲ្យចង្កូតបង្វិលមកវិញដោយខ្លួនឯងបន្ទាប់ពីបត់រថយន្តរួច។ មិនត្រូវដាក់ដៃនៅក្នុងរង្វង់ចង្កូតរថយន្ត និងមិនត្រូវកាន់ចង្កូតដោយដៃតែម្ខាងនោះទេ។ ទម្លាប់កាន់ចង្កូតបែបអាចបង្កឲ្យមានគ្រោះថ្នាក់នៅពេលអ្នកត្រូវការកាច់ចង្កូតបន្ទាន់។ នៅពេលអ្នកលឺសម្លេងពេលបួងចង្កូតអស់ វាជាសម្លេងរបស់បូមចង្កូតនោះទេ។ តើអ្នកធ្លាប់មានអារម្មណ៍ថាចង្កូតរេទៅឆ្វេង ឬស្ដាំនៅពេលកំពុងបើកបរដែរឬទេ? មានកត្តាច្រើនយ៉ាងដែលធ្វើឲ្យចង្កូតរេបែបនេះ ដូចជាផ្លូវពុំរៀបស្មើ ឬ ខ្យល់កន្ត្រាក់ខ្លាំង។ សំពាធខ្យល់នៅក្នុងកង់មិនស្មើគ្នា ឬសំបកកង់មានការសឹករិចរឹលក៏អាចធ្វើឲ្យចង្កូតរថយន្តរេបានដែរ។ ដូចនេះ អ្នកគួរយករថយន្តទៅត្រួតពិនិត្យឲ្យបានទៀងទាត់។

ប្រសិនបើអ្នកគិតថាចង្កូតរថយន្តអ្នកមានបញ្ហា អ្នកគួរទៅកាន់មជ្ឈមណ្ឌលសេវាថែទាំរថយន្ត Ford ដែលផ្ដល់នូវសេវាកម្មដ៏មានទំនុកចិត្តដល់អតិជន ជាមួយនឹងតម្លៃសមរម្យ។  អ្នកអាចធ្វើការកក់សេវាកម្ម និងណាត់ជួបជាមួយជាងដែលមានជំនាញពិតប្រាកដ និងយល់ច្បាស់អំពីរថយន្ត Ford។ មកទទួលយកអត្ថប្រយោជន៍ទាំងនេះដោយគ្រាន់តែធ្វើការទាក់ទងមកកាន់ក្រុមហ៊ុន Ford ផ្ទាល់។ យើងនៅទីនេះដើម្បីជួយដោះស្រាយរាល់បញ្ហារបស់លោកអ្នក។

ទីតាំងដៃដែលត្រឹមត្រូវ : ដាក់ដៃរបស់អ្នកទៅលើចង្គូតឡានឲត្រូវចំណុចម៉ោង ១០/១០ នៃទ្រនិចនាឡិកា។ នេះនឹងផ្ដល់ឲអ្នកនូវការគ្រប់គ្រងដ៍ល្អបំផុតទៅលើរថយន្តរបស់អ្នក

វិធីសាស្រ្តរុញ/ទាញ : នៅពេលដែលអ្នកបត់ហើយកំពុងប្រើទៅលើវិធីសាស្រ្តរុញ/ទាញ។ ការចូលរួមចំណែកនេះនឹងជួយសម្រួលដល់ការបត់ចង្គូតនៃដៃម្ខាងរុញនឹងជួយក្នុងការទាញនៅដៃម្ខាងទៀត

ការថែទាំសំបកកង់