មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane


មជ្ឈមណ្ឌលជួសជុលរថយន្ត Quick Lane



មជ្ឈមណ្ឌល Quick Lane គឺជាមជ្ឈមណ្ឌលដ៏ធំមួយដែលមានការទទួលស្គាល់ក្នុងវិស័យយានយន្តក្នុងប្រទេសកម្ពុជា ហើយត្រូវបានបងើ្តតឡើងដោយផ្នែកលក់រថយន្តFord នៃក្រុមហ៊ុន RMA Cambodia.

មជ្ឈមណ្ឌល Quick Lane ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអ្នកជំនាញក្នុងការថែទាំ និងជួសជុលយាន្តយន្ត ដើម្បីបំពេញនូវតំរូវការនានារបស់លោកអ្នក។ Quick Lane ធ្វើការជួសជុលរថយន្តFord គ្រប់ស៊េរី ដូចជារថយន្តខ្នាតតូច រថយន្តប្រភេទ Pick-Up/Truck និងរថយន្តប្រភេទ SUV ជាដើម ជាមួយនឹងវិសាលភាពនៃសេវាកម្ម និង ការថែទាំយានយន្តជូនដល់អតិថិជន។



មជ្ឈមណ្ឌល Quick Lane​ មានផ្តល់សេវាកម្មដូចជា

• ប្តូរប្រេងម៉ាស៊ីននិងតម្រងប្រេង

• ពិនិត្យប្រព័ន្ធប្វ្រាំង

• ពិនិត្យតម្រងខ្យល់

• ពិនិត្យផ្លិតទឹកនិងទឹកជូនកញ្ចក់

• ពិនិត្យចង្កៀងនិងអំពូលភ្លើង

• ពិនិត្យទុយោនិងខ្សែពាន

• ពិនិត្យកង់រថយន្ត

• ទាញតម្រឹមកង់

• ពិនិត្យអាគុយ និងកន្លែងបញ្ឆេះម៉ាស៊ីន

• ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់

• ពិនិត្យទឹក Coolant និងធុងទឹក

• ប្តូរប្រេងប្រអប់លេខនិងតម្រងប្រេង

• ពិនិត្យប្រព័ន្ធបំពង់ស៊ីម៉ាំង

• ជួសជុលម៉ាស៊ីនរថយន្ត

• ពិនិត្យម៉ាស៊ីនរថយន្ត

• បាញ់ថ្នាំរថយន្ត

មជ្ឈមណ្ឌលជួសជុលរថយន្តFord